គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ពិសាអាហារពេលល្ងាចការងារ ជាមួយ លោក Jean-Michel Allepaerts
2015-08-28 11:23:30

កាលពីល្ងាចថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥ វេលាម៉ោង ១៩:០០​ នៅភោជនីយដ្ឋានប៉ោកី រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញពិសាអាហារពេលល្ងាចការងារជាមួយ លោក Jean-Michel Allepaerts មេធាវីកិត្តិយស និងជាទីប្រឹក្សាសភាសហគមន៍បារាំងនៃប្រទេសប៊ែលហ្ស៊ិក ដោយមានការចូលរួមពី កញ្ញា គង់ សុមនី អនុប្រធាននាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ទទួលការងារបន្ទុកហ្រង់កូហ្វូនី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក Jean-Michel Allepaerts នឹងធ្វើបទបង្ហាញស្តីពី «ប្រព័ន្ធរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយ នៃ ព្រះរាជាណាចក្រប៊ែលហ្ស៊ិក» ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នារសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥ នេះ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦