គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រជុំការងារជាមួយទីប្រឹក្សាគម្រោង GIZ-ASEANSAI
2015-02-04 09:59:27

កាលពីព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី២ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានប្រជុំការងារជាមួយ លោក Juergen Lehmberg និង លោក បណ្ឌិត សុខ ស៊ីណា ទីប្រឹក្សាគម្រោង GIZ គាំទ្រស្ថាប័នសវនកម្មកំពូលនៃប្រទេសអាស៊ាន (GIZ-ASEANSAI) ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលាស្តីពី «ទ្រឹស្តីនៃពន្ធ» ដែលគ្រោង ប្រព្រឹត្តទៅចាប់ពីថ្ងទី ២៣ ដល់ទី ២៥ ខែ មីនា ឆ្នាំ ២០១៥ នៅខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់ GIZ-ASEANSAI។
កិច្ចប្រជុំបានពិនិត្យ និងសម្រេច អំពីសមាសភាពអញ្ជើញចូលរួមមក ពីគណៈកម្មការ ពាក់ព័ន្ធនៃព្រឹទ្ធសភា និងរដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ, មធ្យោបាយធ្វើដំណើរ, កម្មវិធី និង ទីកន្លែងរៀបចំសិក្ខាសាលា។
ដោយឡែក ចំពោះខ្លឹមសារលម្អិតនៃប្រធានបទសិក្ខាសាលា គណៈកម្មការទី២ព្រឹទ្ធសភានឹងបន្តជួបប្រជុំជាមួយ GIZ-ASEANSAI និងអ្នកពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ នៅវិមានព្រឹទ្ធសភា។

លេខាធិការដ្ឋានអមគណៈកម្មការទី២


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦