គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូគណៈកម្មការទី២ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សេក សំអៀត
2015-06-19 02:28:18

កាលពីរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៥:០០ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សេក សំអៀត អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ ដែលបានទទួលមរណភាព កាលពីថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១:៣០នាទី រំលងអាធ្រាត ដោយជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅវត្តស្វាយពពែ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦