គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគទី១ ចូលរួមជាគណៈអធិបតី ក្នុងកិច្ចពិគ្រោះយោបល់ នៅខណ្ឌ៧មករា រាជធានីភ្នំពេញ
2015-06-05 00:03:03



កាលពីព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ជា ជេដ្ឋ ប្រធាន, ឯកឧត្តម ស៊ីម កា អនុប្រធាន និង លោកជំទាវ ពុំ ស៊ីចាន់ លេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលនៃគណៈអភិបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន....)។ ចំពោះការងារពាក់ព័ន្ធប្រធានបទទាំងបីនេះ ខណ្ឌ៧មករាបានសហការអនុត្តន៍ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ទន្ទឹមនេះក៏មានបញ្ហាប្រឈមជាសត្យានុម័ត និងជាអត្តនោម័តមួយចំនួន ដែលត្រូវសហការចូលរួមដោះស្រាយ។ 
 
សង្កាត់ទាំងអស់ក្នុងខណ្ឌ៧មករាចេះធ្វើផែនការអភិវឌ្ឍ ជាពិសេសការសម្រេចបាននូវគម្រោងអភិវឌ្ឍក្រៅពីផែនការដែលបានលើកឡើងក្នុងមូលដ្ឋានរបស់ខ្លួន។

ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យ សម្រេចបញ្ចូលក្នុងវេទិការបស់ខ្លួន នាពេលខាងមុខនេះ។

(លេខាធិការដ្ឋានភូមិភាគទី១)


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦