គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមសិក្ខាសាលាស្តីពី «ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថសាធារណៈឆ្នាំ២០១៦»
2015-05-19 09:30:50

កាលពីព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០សមាជិក សមាជិកាព្រឹទ្ធសភាបានចូលរួមសិក្ខាសាលាស្តីពី «ការកសាង ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០១៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្នុងគោលបំណងត្រៀមលក្ខណៈសម្បត្តិឈានទៅរៀបចំថវិកាជាតិឆ្នាំ ២០១៦ ខាងមុខដោយចាប់ផ្តើមពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០១៦ ក្នុងខែឧសភាឆ្នាំ ២០១៥នេះនិងត្រៀមរៀបចំសារាចរណែនាំស្តីពីការរៀបចំ សេចក្តីព្រាង ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ដែលនឹងត្រូវដាក់ចេញនូវសប្តាហ៍ទី១ ខែមិថុនាឆ្នាំ ២០១៥ ខាងមុខនេះ។

              

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦