គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសួរសុខទុក្ខ លោកយាយ សឹុម នីន អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ
2016-09-07 00:37:23

រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ លោកយាយ សឹុម នីន ដែលជាអតីតយុទ្ធជន ហើយបច្ចុប្បន្ន លោកយាយ រស់នៅក្នុងជីវភាពក្រីក្រលំបាក នៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ...។

ក្នុងវ័យជរា៦០ឆ្នាំ លោកយាយ សឹុម នីន បានរៀបរាប់អោយដឹងថា លោកយាយ បានចូលបម្រើទ័ពតាំងពីឆ្នាំ ១៩៧៧ ហើយលោកយាយ ធ្លាប់បានចូលហ្វឹកហាត់ នៅជំរុំឡុងយ៉ាវ នាប្រទេសវៀតណាម។ ក្រោយថ្ងៃរំដោះ៧មករា លោកយាយ បានចូលមកបម្រើការងារ និងចូលរួមប្រយុទ្ធ នៅតាមសមរភូមិជាច្រើនកន្លែង ក្នុងខេត្តកំពង់ស្ពឺ ពោធិសាត់ បាត់ដំបង... ក្រោយមក លោកយាយត្រូវបានប្រគល់ភារកិច្ច អោយមកទទួលខុសត្រូវជាអនុប្រធានអង្គភាពនារីកាត់ដេរកងទ័ព ហើយក្រោយមកទៀត លោកយាយ ក៏ត្រូវបានកាត់ចេញពីក្របខណ្ឌកងទ័ព មកជាប្រជាជនធម្មតាវិញ (តាមគោលនយោបាយកាត់បន្ថយកងទ័ព របស់រាជរដ្ឋាភិបាល) ហើយចាប់ពីពេលនោះមក លោកយាយ បានរស់នៅក្នុងជីវភាពទីទ័លក្រនៅតំបន់ជនបទជាយក្រុងនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦