គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមជា ជេដ្ឋបន្តដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី«ទ្រឹស្តីពន្ធ»
2015-03-31 08:53:32

កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទីនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ទ្រឹស្តីពន្ធ»ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរសវនកម្មជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោង G​IZ។
កិច្ចប្រជុំបានបន្តធ្វើបទបង្ហាញដោយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គលេខាធិការអាជ្ញាធរសវនកម្មជាតិ, លោកJuergenLehmbergទីប្រឹក្សាជាន់ខ្ពស់គម្រោង GIZ និងលោកNorbert Feigeទីប្រឹក្សាច្បាប់របស់ CIM អមរដ្ឋសភា ផ្តោតសំខាន់ទៅលើប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា និងប្រព័ន្ធពន្ធដារនៅប្រទេសអាល្លឺម៉ង់ ព្រមទាំងលទ្ធភាពនៃការយកពន្ធនៅថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ។
កិច្ចប្រជុំបានពិនិត្យ និងសម្រេច រៀបចំកិច្ចប្រជុំពិភាក្សាជាបន្តទៀតស្តីពី «រចនាសម្ព័ន្ធនៃ ថវិកាជាតិ» តាមពេលវេលាសមស្របក្នុងឆ្នាំ ២០១៥នេះ ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោងG​IZ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦