គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ សំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
2015-03-15 15:37:46

កាលពីព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណោះសំណាលការងារជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៦ភូមិ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ឡៅ ប៊ុនប៉ា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ជាច្រើនរូបទៀត។
ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមប្រធានគណៈអធិបតី បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអង្គពិធីទាំងមូលអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងសភាពការណ៍រួមរបស់ប្រទេសជាតិ។
លើសពីនេះទៀត ពិធីសំណេះសំណាលក៏បានផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍មូលដ្ឋាន និងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦