គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន Khazar TV
2014-11-30 05:00:23

កាលពីរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំ  គណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានផ្តល់បទសម្ភាសន៍ដល់ លោក Najaf HASANOV  អ្នកយកព័ត៌មានទូរទស្សន៍ Khazar TV នៃប្រទេសអាហ្សែប៊ែហ្សង់ (Azerbaijan) ដោយមានការ ចូលរួមពី លោក Hakan ATASEVER នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និង     សហការី ។
ក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូនអ្នកយកព័ត៌មានអំពីអង្គការនីតិប្បញ្ញត្តិទាំងពីរនៃប្រទេសកម្ពុជា, ប្រវត្តិ និងមុខងារ សំខាន់ៗទាំងបីរបស់ព្រឹទ្ធសភាកម្ពុជា ព្រមទាំងដំណើរការវិវឌ្ឍន៍របស់ព្រឹទ្ធសភា ជាពិសេសតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ គណៈកម្មការទី២ព្រឹទ្ធសភា។ លើសពីនេះទៀត ឯកឧត្តមប្រធានក៏បានជម្រាបជូនផងដែរ អំពីស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បរិយាកាសវិនិយោគ ទេសចរណ៍ និងការកាត់បន្ថយភាពក្រីក្រនៅប្រទេស  កម្ពុជា ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦