គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ចំនួន០២គ្រួសារ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
2016-09-07 00:29:01

រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារ សពឧបាសក កុល សែម ដែលជាអតីតសិល្បៈករ អ្នកចម្រៀងសម័យតាំងពីសង្គមចាស់ ហើយបានទទួលមរណៈភាព ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ហើយព្រមជាមួយគ្នានេះ ដែរ សម្តេចភក្តី ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកយាយ កង សាន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធដូចគ្នា ហើយដែលសពទាំង២នេះ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិនានុប្បទាន នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្ទះបុណ្យជិតគ្នា)។

សម្តេចភក្តី បានចូលបច្ច័យបុណ្យសព លោកតា កុល សែម ចំនួន២លានរៀល និងបុណ្យសព លោកយាយ កង ស៊ាន ១លានរៀល ផងដែរ...។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦