គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមាកំព្រាHoa Mai
2014-11-28 08:06:54

កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមារកំព្រាHoa Maiរបស់សមាគម បេសកកម្មសិក្សានៃប្រទេសបារាំង ស្ថិតក្នុស្រុកឡុងថាញ់​ ខេត្តដុងណៃ នៃសាធារណរដ្ឋសង្គមនិមយវៀតណាម។
មជ្ឈមណ្ឌមកុមារកំព្រាបង្កើតឡើងរយៈពេល ២០ឆ្នាំ កន្លងមកហើយ បានបំពេញការងារគ្រប់គ្រង និងអប់រំកុមារកំព្រា។ កុមារនៅ មជ្ឈមណ្ឌលនេះត្រូវបានបំពាក់បំប៉នដោយកម្មសិក្សាការី (គិលានុបដ្ឋាយិកាបារាំង) ដែលមកបំពេញកម្មសិក្សានៅប្រទេសវៀតណាម ។
សមាគមបេសកកម្មសិក្សានៃប្រទេសបារាំង បានបញ្ជាក់ជូនគណៈប្រតិភូថា នឹងពាំនាំយកបទពិសោធន៍ការងារជាក់ស្តែងនៃការគ្រប់គ្រង និងដំណើរការរបស់មជ្ឈមណ្ឌលកុមារកំព្រាHoa Maiមកអនុវត្តនៅស្រុកបាធាយ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។
ក្រោយបញ្ចប់ទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមារកំព្រា គណៈប្រតិភូបានធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ដោយមានការជូនដំណើរ ពី លោកស្រី THI THING អភិបាលរងស្រុក និង លោក Olivier RODIENប្រធានសមាគមបេសកកម្មសិក្សានៃប្រទេសបារាំង ប្រចាំទីក្រុង ហូជីមិញ។

 

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦