គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភា ជួបសំណោះសំណាលការងារជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពវៀតណាម-បារាំង
2014-11-27 02:25:58

កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានជួបសំណេះសំណាលការងារជាមួយសមាគមមិត្ត ភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពវៀតណាម-បារាំង នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណា។ សមាសភាពចូលរួម លោក បណ្ឌិត TRUONG HINH NHUT ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា, លោក វិស្វករ NGUYEN VATRIÉV អនុប្រធាន និងជាអគ្គលេខាធិការសមាគម, លោក TRANH HÚUDAI សមាជិកសមាគម, លោក LE QUOC HUNG អតីតអគ្គរដ្ឋទូត និងជាប្រធានសមាគមមិត្តភាពវៀតណាម-បារាំង ព្រមទាំងតំណាង ០២រូបទៀត មកពីសហព័ន្ធសមាគម មិត្តភាពនៅទីក្រុងហូជីមិញ។
សមាគមមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ បានបង្កើតឡើងតាំងពី ៣៥ឆ្នាំមុន ហើយមានសមាជិកជាងមួយពាន់នាក់ សុទ្ធសឹងជាអតីតយុទ្ធជនវៀតណាមដែលបានបំពេញការងារនៅកម្ពុជា។ សមាគមនេះបានបំពេញសកម្មភាពការងារជាច្រើនក្នុងការលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលក្នុងនោះ ជាសំខាន់បានជួយក្នុងការងារសង្គមកិច្ច សុខាភិបាល និងអប់រំ ដូចជាជួយឧបត្ថម្ភនិស្សិតកម្ពុជានៅទូទាំងប្រទេសវៀតណាមចំនួនជាង ៣០០០នាក់ និងនៅទីក្រុងហូជីមិញចំនួនជាង ៣០០នាក់។
ពិធីសំណេះសំណាលនេះ បានបញ្ចប់នៅក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង ដោយគណៈដឹកនាំនៃសមាគម និងសមាជិក គណៈប្រតិភូ សុទ្ធតែជាមិត្តរួមការងារជាមួយគ្នាកាលពីអំឡុង ឆ្នាំ ១៩៨០ នៅរាជធានីភ្នំពេញ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦