គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ជីវភាពរស់នៅ របស់បងប្អូនជនជាតិអ៊ីស្លាម នៅភូមិខ១ និងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ
2016-09-06 07:29:41

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ជីវភាពរស់នៅ របស់បងប្អូនជនជាតិអ៊ីស្លាម នៅភូមិខ១ និងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦
បងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា៖
- អំពីជីវភាព ខាងស្មារតី ប្រជាពលរដ្ឋក្នុងភូមិ រស់នៅដោយសុខដុម សាមគ្កីជួយគ្នា ទៅវិញទៅមក ដោយគ្មានការរើសអើង អំពីជាតិសាសន៍ឡើយ។
- អំពីជីវភាព ខាងសម្ភារៈ បងប្អូនមួយចំនួន នៅជួបការលំបាកខាងជីវភាពប្រចាំថ្ងៃ ដោយចំណូលតិច សមាជិកគ្រួសារច្រើន ដែលចាំបាច់ត្រូវមានការជួយឧបត្ថម្ភគាំទ្រ ពីអាជ្ញាធរ និងស្ថាប័នដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយជីវភាពក្រីក្រ នៅពេលអនាគត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
- អំពីជីវភាពខាងនយោបាយៈ ប្រជាពលរដ្ឋ បានអញ្ជើញទៅចុះបោះឆ្នោតជាបណ្តើរៗហើយ។ អ្នកដែលមិនទាន់បានទៅចុះឈ្មោះ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីចុះឈ្មោះនៅពេលខាងមុខ។ សម្តេច បានសំណូមពរ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ព្រោះជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផង ហើយក៏ជាការអនុវត្តនូវសិទ្ធជ្រើសរើស សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលយើងពេញចិត្ត និងគាំទ្រ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦