គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ អនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ បណ្ឌិត Serif Ali Tekalan ចូលជួបពិភាក្សាការងារ
2014-09-05 02:37:36

កាលពីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១០:០០ នៅសាលប្រជុំគណៈកម្មការទី២ អគារ «E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោកសាស្រ្តាចារ្យ បណ្ឌិត Serif Ali Tekalan សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ FATIH ដែលមានទីតាំងស្ថិតនៅទីក្រុង អ៊ីសតានប៊ូល ប្រទេសតួកគី ដោយមានការចូលរួមពី លោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងថ្នាក់ដឹកនាំនៃសាលាអន្តរជាតិ ZAMAN ចូលជួបសំណោះ សំណាល និងពិភាក្សាការងារ ។

ឯកឧត្តមប្រធាន បានជម្រាបជូនអ្នកចូលរួមអំពីអង្គការនីតិប្បញ្ញត្តិទាំងពីរនៃប្រទេសកម្ពុជា និងប្រវត្តិព្រឹទ្ធសភាកម្ពុជា ព្រមទាំងក្រុមមិត្តភាពទ្វេភាគី រវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភានៅ ទ្វីបអឺរ៉ុប ដូចជាសភាប្រទេសបារាំងជាដើម ហើយព្រឹទ្ធសភាកម្ពុជាក៏មានបំណងបង្កើតក្រុម មិត្តភាពទ្វេភាគី ជាមួយរដ្ឋសភានៃប្រទេសតួកគីផងដែរ ។


លោកសាស្រ្តាចារ្យ បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន ដែលបានអនុញ្ញាតឲ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារ ជាពិសេសបានឈ្វេងយល់ អំពីសភារបស់កម្ពុជា ។ លើសពីនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ នៅព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា កាលពីក្នុងអំឡុងខែ មីនា ឆ្នាំ ២០១៣ កន្លងទៅនេះ ឯកឧត្តម ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូគណៈកម្មការទី២ នៃព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ FATIH តាមការអញ្ជើញរបស់សាលាអន្តរជាតិ ZAMAN ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦