គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូគណៈកម្មការទី២ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជ័យ សាផុន
2014-08-23 03:12:59

កាលពីរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ១៦:០០ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជ័យ សាផុន អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី២ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៤ ដោយជរាពាធ ក្នុងជន្មាយុ ៨៤ឆ្នាំ ។ ពិធី គោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅ គេហដ្ឋានលេខ១៥ ផ្លូវលេខ២២៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងកើតស្ថានទូតអាមេរិកចាស់) ។
តាងនាមគណៈកម្មការទី២ព្រឹទ្ធសភា និងក្នុងនាម ឯកឧត្តមប្រធាន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ប្រកបដោយមនោសញ្ចេតនាសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ឯកឧត្តម ជ័យ សាផុន ព្រមទាំងសូមបួងសួងគោរពចំពោះដួងវិញ្ញាណក្ខន្ធសព សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦