គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះក្តាប់សភាពការណ៍ការងារចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល៥ថ្ងៃ កន្លងមក
2016-09-06 03:33:20

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបជាមួយអាជ្ញាធរ សង្កាត់ ភូមិ ដើម្បីក្តាប់សភាពការណ៍ និងលទ្ធផល នៃការងារចុះឈ្មោះបោះឆ្នោត នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លទ្ធផលទទួលបានគឺ៖

- ប្រជាពលរដ្ឋ ក្នុងទូទាំងសង្កាត់ ដែលមានអាយុ១៨ឆ្នាំឡើង សរុបចំនួន ១២.៨០៦នាក់។

- រយៈពេល៥ថ្ងៃ កន្លងមកនេះ ប្រជាពលរដ្ឋ បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតរួចហើយ មានចំនួនៈ ៧៤២នាក់ ដែលគិតជាមធ្យម ក្នុង១ថ្ងៃ ប្រជាពលរដ្ឋមកចុះឈ្មោះបានជាង ១៤៨នាក់។

ដូច្នេះ ក្នុងរយៈពេល៣ខែនៃការចុះឈ្មោះបោះឆ្នោតនេះ សង្កាត់ច្រាំងចំរេះទី២ អាចនឹងសម្រេចការចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋ ក្នុងទូទាំងសង្កាត់បានគ្រប់ចំនួន...។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦