គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភា នៃរាជាណាចក្រជប៉ុន
2014-08-18 01:02:39

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា ក្រុម មិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភា នៃរាជាណាចក្រជប៉ុន ដឹក​នាំដោយឯកឧត្តម គង់ សារាជ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមទទួលគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយឯកឧត្តម Azuma KOSHIISHIអនុប្រធានព្រឹទ្ធសភានៃរាជាណាចក្រជប៉ុន ដែលនឹងអញ្ជើញមកទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែសីហា ឆ្នាំ២០១៤​​៕

អត្ថបទ​ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦