គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ជាមួយតំណាងរាជរដ្ឋាភិបាល
2014-07-15 01:11:37

កាលព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំពិសេសព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការធានារ៉ាប់រង ដោយមានការចូលរួមពី លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដែលជាតំណាងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងមន្រ្តីស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសភាកម្ពុជា (PIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ងួន សុខា បានបំភ្លឺយ៉ាងក្បោះក្បាយអំពីគោលបំណង ផលប្រយោជន៍ និងទិសដៅនៃ សេចក្តីព្រាងច្បាប់ខាងលើ ព្រមទាំងបានបកស្រាយរាល់ចម្ងល់របស់គណៈកម្មការផងដែរ ។

ក្រោយពីបានប្រជុំពិនិត្យពិភាក្សា គណៈកម្មការទី២ព្រឹទ្ធសភា បានអនុម័តដោយសម្លេងឯកច្ឆន្ទ បញ្ជូនសេចក្តីព្រាងច្បាប់នេះ ចូល ក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ ។

អត្ថបទ : លេខាធិការដ្ឋានអមគណៈកម្មការទី២, រូបភាព : ន.ព័ត៌មានវិទ្យា)



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦