គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមជា ជេដ្ឋ ជួបពិភាក្សាការងារ ជាមួយលោកនាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា (PIC)
2014-05-21 09:32:25

កាលពីព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅគណៈកម្មការទី២ អគារ«E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍និងជាប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយ លោក គឹមយាតដារ៉ារិទ្ធ  នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា (PIC)។
ឯកឧត្តមប្រធានគណៈកម្មការ និងលោកនាយកប្រតិបត្តិ បានពិភាក្សាអំពីការត្រៀមរៀបចំពិធីធ្វើបទបង្ហាញជូនផ្ទៃក្នុងព្រឹទ្ធសភាស្តីអំពី «ការសិក្សាប្រៀបធៀបបញ្ហានានា នៃដំណើរការបោះឆ្នោតនៅប្រទេសបារាំង កូរ៉េខាងត្បូងហ្វីលីពីន និងឥណ្ឌូនេស៊ី» ដែលបានសិក្សាស្រាវជ្រាវដោយ PIC តាមសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា ។ ពិធីធ្វើបទបង្ហាញត្រូវបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៤ នៅសាលប្រជុំពិសេសព្រឹទ្ធសភាដោយមានសមាសភាពអញ្ជើញចូលរួមប្រមាណ ៣០នាក់។
បន្ថែមពីនេះ ក៏បានពិនិត្យពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចទៅសភាបរទេស ដើម្បីសិក្សាឈ្វេងយល់អំពី  «ការប្រមូលពន្ធលើប្រតិបត្តិការប្រេងកាត និងឧស្ម័នធម្មជាតិ»  និង  «ក្រមសីលធម៌សភា» ដែលដំណើរទស្សនកិច្ចនេះ គ្រោងប្រព្រឹត្តទៅក្នុងអំឡុងខែ កក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ ។

 (លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦