គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមជា ជេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញសាកល្បង
2014-06-02 01:00:40

កាលពីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី២ អគារ«E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍និងជាប្រធានគណៈកម្មការទី២ និង ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញសាកល្បង ស្តីអំពី «ការសិក្សាប្រៀបធៀបបញ្ហានានា នៃដំណើរការបោះឆ្នោតនៅប្រទេសបារាំង កូរ៉េខាងត្បូងហ្វីលីពីន និងឥណ្ឌូនេស៊ី»ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីស្រាវជា្រវជាន់ខ្ពស់នៃវិទ្យាស្ថានសភាកម្ពុជា (PIC) ។លោក មូសារ អ៊ីស្សាម ប្រធានផ្នែកស្រាវជ្រាវ PIC ជាអ្នកធ្វើបទបង្ហាញ ក្នុងពិធីធ្វើបទបង្ហាញសាកល្បងនេះ ។
ក្នុងឱកាសនេះ ឯកឧត្តម ជា ជេដ្ឋបានមានមតិណែនាំមួយចំនួនទៅលើការចុះឈ្មោះបោះឆ្នោត ការផ្តល់ហិរញ្ញប្បទានដល់យុទ្ធនាការឃោសនាបោះឆ្នោត និងការត្រួតពិនិត្យដោយស្ថាប័នគ្រប់គ្រងការបោះឆ្នោត ព្រមទាំងសំណូមពរឲ្យបញ្ចូលរូបភាពសំខាន់ៗពាក់ព័ន្ធដំណើរការបោះឆ្នោត ។
សូមបញ្ជាក់ថា ពិធីធ្វើបទបង្ហាញនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៤ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ដោយមានសមាសភាពអញ្ជើញចូលរួមសរុបចំនួន ៤០នាក់ ។

 (លេខាធិការដ្ឋានអមគណៈកម្មការទី២)


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦