គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សក​ម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣
2013-03-23 10:45:48

គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ រួមជាមួយគណៈកម្មការទី២រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ (បីស្ថាប័ន) កំពុងបន្តបំពេញទស្សនកិច្ច នៅទីក្រុងប៊ែរឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺក្រោមការជួយឧបត្ថម្ភគាំទ្ររបស់គម្រោង GIZ-NAA នៃប្រទេសអាល្លឺម៉ង់ ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូទាំងបីស្ថាប័ន បានបន្តដំណើរទស្សនកិច្ចទៅកាន់    ទីស្នាក់ការសាខាអង្គការ​ GIZ ប្រចាំទីក្រុង​ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ ។ គណៈប្រតិភូត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាកដឹកនាំនៃអង្គការនោះ ។
ក្នុងឱកាសនោះ គណៈប្រតិភូបានចូលរួមស្តាប់បទបង្ហាញរបស់សវនករលើប្រធានបទ «រចនាសម្ព័ន្ធនៃអាជ្ញាធរសវនកម្មសហព័ន្ធអាល្លឺម៉ង់ និងប្រភេទសវនកម្ម» ។ ជាបន្ត គណៈប្រតិភូបានស្តាប់លទ្ធផលនៃការពិភាក្សារបាយការណ៍សវនកម្មលើការងាររដ្ឋាភិបាល នៅក្នុងគណៈកម្មការសវនកម្មនៃរដ្ឋសភា ស្តីអំពី (១)របាយការណ៍សវនកម្មស្តីពីការធានារ៉ាប់រងប្រាក់សោធននិវត្តន៍ (២)របាយការណ៍សវនកម្មលើការទិញទូកខ្យល់របស់ក្រសួងការពារជាតិ (៣)របាយការណ៍សវនកម្មលើការជួសជុលអ៊ូ (កប៉ាល់បណ្តែតទឹក) (៤)របាយការណ៍សវនកម្មលើភ្នាក់ងាររកការងាររបស់សហព័ន្ធ និង(៥)របាយការណ៍សវនកម្មលើការប្រើប្រាស់អគាររបស់ក្រសួងសង្គមកិច្ច ។
អត្ថបទ និង រូបភាព: លេខាធិការដ្ឋានអមគ/ណទី2

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦