គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធសពឧបាសិកា កឹម អ៊ិន
2013-02-03 05:43:59

កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈប្រតិភូសមាជិកសមាជិកាព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ហៅកាត់គណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញដាក់ កម្រង ផ្កា និងគោរពវិញ្ញណក្ខ័ន្ធសពឧបាសិកា កឹម អ៊ិន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាម៉ុង ប្ញទ្ធី ប្រធាន គណៈកម្មកាទី៣ ព្រឹទ្ធសភា ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង១៦:០០រសៀល ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ នៅភូមិគ្រឹះលេខ:៥៥ ផ្លូវ លេខ: ៣១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦