គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល
2013-01-29 02:41:34

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ​ជា ជេដ្ឋ ប្រធានគណៈ​កម្មការសេដ្ឋកកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម  ហៅកាត់​គណៈ​កម្មការទី២ព្រឹទ្ធសភា បាន​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយនឹងឯកឧត្តមអ៊ុក​ រ៉ាប៊ុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​រដ្ឋលេខា​​ធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោក​​​ជំទាវ សោម​ គីមសួគ៌អគ្គ​សវនករ​​នៃអាជ្ញាធរសវនកម្មជាតិ​ ដើម្បីពិនិត្យ និងពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី “ការទូ​ទាត់​ថវិកា​​ទូ​ទៅ​​របស់រដ្ឋ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០១១”ដោយ​មាន​​ការចូលរួមពី សមាជិក​ សមាជិកា គណៈកម្មការទី២ ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អាជ្ញាធរ​សវន​កម្ម​ជាតិ និងមន្រ្តី​ជំនាញ​នៃអគ្គ​លេខា​ធិ​ការ​​ដ្ឋាន​ព្រឹទ្ធសភា​ ៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦