គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រផលិតចំណីសត្វដែលមានកម្លាំងផលិតពីរតោនក្នុងមួយម៉ោង
2016-12-03 06:03:51

នារសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រផលិតចំណីសត្វដែលមានកម្លាំងផលិតពីរតោនក្នុងមួយម៉ោង ស្ថិតនៅក្នងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាជន បុគ្គលិក កម្មករ កងកម្លាំងប្រដាប់អាវុធ និងត្រូវបានផ្តល់់កិតិ្តយសអញើ្ជញចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោកជំទាវ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សរុបចំនួនប្រមាណជាង ៤.៥០០នាក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានរៀបចំពិធីពិសាបាយសាមគ្គី និងមានតន្ត្រីរាំកំសាន្ត ក្រោមបរិយាកាសរីករាយក្រៃលែង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦