គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធីជួបពិភាក្សាជាមួយប្រតិភូសាធារណរដ្ឋកូរ៉េ
2016-11-26 03:22:59

ដើម្បីចូលរួមចំណែកលើវិស័យអប់រំបន្ថែមផ្នែកកសិកម្ម កសិឧស្សាហកម្ម នៅវេលាម៉ោង ៩ព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី រួមជាមួយសហការីបានជួបពិភាក្សាជាមួយប្រតិភូសាធារណរដ្ឋកូរ៉េ មួយក្រុមមានគ្នា៨នាក់ដែលដឹកនាំដោយលោកសាស្ត្រាចារ្យKo, Yong Jin នៃសាកលវិទ្យាល័យ Kyungnam ក្នុងស្រុកជីង ជាង ខេត្តជីង ជូ ក្រោយពីបានជួបពិភាក្សាគ្នារួចមកភាគីកូរ៉េ យល់ព្រមអោយភាគីកម្ពុជាចាត់បញ្ជូននិស្សិតស្រីពីរនាក់នឹងប្រុសពីរនាក់ (ជារៀងរាល់ឆ្នាំ) អោយទៅបន្តការសិក្សានៅសាកលវិទ្យាល័យរបស់គាត់ ដោយភាគីកូរ៉េជាអ្នកទទួលបន្ទុករាល់ការចំណាយហូបចុកស្នាក់នៅ រៀនសូត្ររហូតដល់បញ្ចប់កាសិក្សារយ:ពេល០៣ឆ្នាំ ។
នៅវេលាម៉ោង១១ព្រឹកនេះក្រោយប្រជុំគណប្រតិភូបានចេញដំណើរ ទៅពិនិត្យសិក្សាស្វែងយល់នៅតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម របស់ក្រុមហ៊ុនម៉ុង ឫទ្ធី កែវផុស រយៈពេលពីរថ្ងៃទើបវិលមកភ្នំពេញវិញ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦