គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សកម្មភាពមនុស្សធម៌ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដើម្បីសិស្សានុសិស្សក្រីក្រ
2016-07-04 01:39:42

ដោយសង្កេតឃើញពីសកម្មភាពមនុស្សធម៌របស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ចំពោះប្រជាជនក្រីក្រនៅគ្រប់ទីកន្លែងនាពេលកន្លងមក នៅសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ មានសប្បុរសជនមកពីភ្នំពេញ ដឹកនាំដោយលោក អោម សេងបូរា ប្រធាន CEO Master Club និងមានការរួមសហការដោយលោកស្រី ជៀក ពិសី បាននាំយកកង់ចំនួន៣៥ ចូលរួមសកម្មភាពមនុស្សធម៌ ជាមួយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដើម្បីប្រគល់ជូនដល់សិស្សានុសិស្សក្រីក្រ ហើយមានផ្ទះនៅឆ្ងាយ ពីសាលារៀន ដែលបច្ចុប្បន្នមានការលំបាកក្នុងការធ្វើដំណើរទៅក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ថ្ងៃអនាគត នៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ហ៊ុន សែន កែវផុស ដែលមានទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជំនួសមុខឱ្យប្រជាពលរដ្ឋក្រីក្រនៅគ្រប់ទីកន្លែង ដែលតែងតែបានទទួលការជួយឧបត្ថម្ភពីសប្បុរសជននានា ជាពិសេសនៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស នាពេលនេះ ឯកឧត្តម បណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ល្អរបស់មិត្តភ័ក្រ្តដែលមានចិត្តសប្បុរសធម៌នានា ដែលបានចំណាយថវិកា និងពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នាពេលនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦