គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីភាពបើកអង្គវេទិកាភូមិភាគទី៥តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី ១ ព្រឹទ្ធសភា
2016-05-31 02:33:28

ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ៨ព្រឹក នៅសាលប្រជុំសាលាខេត្តកំពត មានប្រារព្វពិធីវេទិកាព្រឹទ្ធសភារបស់ក្រុមសមាជិក ព្រឹទ្ធសភាភូមិភាគ ៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឬទ្ធី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី ១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកភូមិភាគ៥ ក្រោមប្រធានបទ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើសេវាសាធារណះ ការផ្គត់ផ្គង់ទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ការធ្វើអត្តសញ្ញាណបណ្ណ និងភូមិឃុំមានសុវត្ថិភាពនៅមូលដ្ឋាន ។ បានអញ្ជើញ ចូលរួមក្នុងឱកាសនេះដែររួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ទាំង ៧ ភូមិភាគ អភិបាលខេត្តកំពត កែប ប្រធាន ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ សរុបចំនួន ៣០០ នាក់ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦