គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ចុះត្រួតពិនិត្យ ការសាងសង់ទំនប់ទឹក
2016-05-07 07:11:04

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខដល់បុគ្គលិក កម្មករ ពិសេសប្រជាជន ដោយការខិតខំសាងសង់ទំនប់ទឹក ដែលជាតម្រូវការចាំបាច់ខ្វះពុំបាន។ ក្នុងរដូវប្រាំងកន្លងមកនេះបានអូសបន្លាយពេលយ៉ាងយូរ ធ្វើឲ្យបឹងបួរស្ទើទូរទាំងប្រទេសរីងស្ងួត នៅតំបន់ខ្លះតាមបណ្តាខេត្តនានាខ្វះខាតទឹកប្រើប្រាស់ទៅហើយ។ នៅក្នុងឆ្នាំ ២០១៥ -២០១៦ នេះ ឯកឧត្តម បណ្ឌិត បានក៏សាងទំនប់ទឹកធំៗ 4កន្លែង ដែលអាចរក្សាទឹកទុកបានរាប់លានម៉ែត្រគីប សម្រាប់ការប្រើប្រាស់គ្រប់វិស្ស័យ ទោះជាត្រូវអូសបណ្លាយរដូវប្រាំងឆ្នាំក្រោយៗយូរយ៉ាងណាក៏ដោយ។
នៅតំបន់កែវផុស ជាតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានគិតគូរពីនរយោបាយទឹក ខិតខំក៏សាងទំនប់ ប្រលាយ ជាង ១០០ទំនប់ធំៗ មកហើយមកដល់បច្ចុប្បន្ន តែទោះជាយ៉ាងនេះក្តី ឯកឧត្តម នៅតែខិតខំកសាងបន្ថែមទៀត ព្រោះមិនថាតែ មនុស្ស សត្វ ទេដែលត្រូវការទឹក រុក្ខជាតិដាំដុះ (ដំណាំហូបផ្លែ ដំណាំឧស្សាហកម្ម កៅស៊ូ ដូងប្រេង) ព្រៃតាមភ្នំ សុទ្ធតែត្រូវការទឹក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦