គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងការជួយដោះស្រាយនូវបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខេត្តកំពត
2016-05-05 02:26:47

ដោយមើលឃើញពីបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅខេត្តកំពត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៧ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានដឹកនាំការងាររៀបចំវេិកាភូមិភាគទី៥ ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តកំពត ដោយមានការឧបត្ថម្ភពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសជីកស្រះនិងគ្រឿងចក្រ ចុះធ្វើការជីកស្រះទឹកចំនួន ០៤ស្រះ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ដូចខាងក្រោម ៖
      - ស្រះទឹកទី១ : ក្រុមការងារកំពុងដំណើរការជីក ស្ថិតនៅក្នុងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ដែលមានបណ្តោយ១០០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ។
      - ស្រះទឹកទី២ : មានទីតាំងស្ថិតនៅក្នុងភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។
      - ស្រះទីកទី៣ : មានទីតាំងស្ថិតនៅក្នុងភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច។
      - ស្រះទឹកទី៤ : មានទីតាំងស្ថិតនៅក្នុងភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស។
       ទាំងនេះសរបញ្ជក់ឲ្យឃើញពីការយកចិត្តទុក្ខដាក់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥  ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល  ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស បញ្ហាកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។

     សូមជូនភ្ជាប់នូវរូបភាពសកម្មភាពកំពុងជីកស្រះនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦