គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សកម្មភាពឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ចុះត្រួតពិនិត្យ ការងារសាងសង់ទំនប់ទឹកដែលមានបណ្តោយជាង៣០០០មែត្រ អាចស្តុកទឹកបានប្រមាណជាជាង៦០០,០០០មែត្រគូប
2016-04-23 06:04:32

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍៖ ខ្ញុំមានកង្វល់ខ្លាចឆ្នាំក្រោយៗទៀតរដូវប្រាំងត្រូវអូសបន្លាយរយៈពេលយូដូចឆ្នាំ ២០១៦ នេះទៀត (ខ្ញុំមិនមែនជាគ្រូទាយទេ) ហេតុដូច្នេះហើយបានជាខ្ញុំចេះតែមកជម្រុញការងារសាងសង់ទំនប់ទឹកដែលមានបណ្តោយ ជាង៣០០០មែត្រ អាចស្តុកទឹកបានប្រមាណជាជាង៦០០,០០០ម៉ែត្រគូបនេះ ឲ្យហើយមុនភ្លៀងធ្លាក់នៅពេលដ៏ខ្លីខាងមុខនេះ នៅក្រោយ​ពេលដែលទំនប់ទឹកនេះត្រូវបានសាងសង់រួចរាល់ដូចការគ្រោងទុកមែននោះនៅរដូវប្រាំងឆ្នាំ២០១៧ខាងមុខនេះប្រជាជនកែវផុសនឹងលែង​មានកង្វល់បញ្ហាទឹកទៀតហើយ ។


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦