គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុង ឬទ្ធី បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឺទ្ធសភា ជាមួយនឹងជាតំណាងរាជរដ្ឋាភិបាល
2015-12-09 07:58:02

នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម​​  ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងជាតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ​ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ ដែលជារបៀវារៈអនុម័តនាប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥។​

ក្រោយពីបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ព្រមទាំងការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអនុម័តយល់ព្រមលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ៕

អត្ថបទ​ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦