គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន នៅវត្តអង្គនិស្ស័យ
2016-09-01 13:38:28

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញទៅប្រារព្ធពិធីបង្សុកូលដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន របស់សម្តេច និងលោកជំទាវ នៅវត្តអង្គនិស្ស័យ ក្នុងភូមិជ័យជំនៈ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដែលប្រគេនព្រះសង្ឃ នាឱកាសនោះរួមមាន៖ សាដក, បច្ច័យ, អង្ករ០១តោន, ស្កសរ២បាវ, តែ៥គីឡូក្រាម, ទឹកដោះគោកំប៉ុង២កេស, ត្រីខកំប៉ុង ២កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, មីយើង ៥កេសធំ, និងផ្លែឈើ ៣មុខ ចំនួន៣កេស...។ ក្នុងឱកាសនោះដែរ សម្តេចភក្តី បានជូនបច្ច័យ និងសម្លៀកបំពាក់ដល់លោកតា លោកយាយ ចំនួន២៦រូប ផងដែរ...។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦