គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៣ព្រឹទ្ធសភា អនុញ្ញាតឲ្យតំណាងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2015-02-25 03:12:46

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត​ ម៉ុង ​ ឫទ្ធីប្រធានគណៈកម្មការផែនការ វិនិយោគ ​ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃព្រឹទ្ធសភា(គណៈកម្មការទី៣ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យតំណាងវេទិកានៃអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ចូលជួបសម្តែងការគួរសម​និងពិភាក្សាការងារ ក្នុងគោលបំណងសម្តែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងការរៀបចំពិភាក្សាលើការអនុវត្ត និងតាមដានយន្តការធ្វើការរួមគ្នា ដើម្បីកំណែទម្រង់ប្រកដោយ ប្រសិទ្ធភាពលើអភិបាលកិច្ចល្អក្នុងវិស័យដីធ្លី និងធនធានធម្មជាតិ ជម្រាបជូនពីផែនការសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០១៥ និងពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្តរវាងសង្គមស៊ីវិល និងគណៈកម្មការទី៣នៃព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦