គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
2014-09-09 03:59:15

នៅបន្ទប់ប្រជុំគណៈកម្មការទី៣នៃព្រឹទ្ធសភា(អាគារ F) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១០និង៣០នាទីព្រឹក គណៈកម្មការទី៣នៃព្រឹទ្ធសភា បានបើកកិច្ច ប្រជុំមួយ ដើម្បីបោះឆ្នោតជ្រើសតាំងឯកឧត្តមយូ ស៊ាងហេង ជាអនុប្រធានគណៈកម្មការ ជំនួសឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតម៉ែន - ស៊ីផាន់ ដែលបានសុំលាឈប់ ក្រោមអធិបតី-ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ ប្រធានអង្គប្រជុំ បានដាក់ ជូនអង្គប្រជុំគណៈកម្មការអនុម័តរបៀបវារៈ បើយល់ព្រមស្នើមេត្តាលើកដៃ។
អង្គប្រជុំគណៈកម្មការ បានអនុម័តយល់ព្រមទទួលយករបៀបវារៈខាងលើ ចំនួន ០៥សំឡេង។
លទ្ធផលនៃការបោះឆ្នោត ៖
+ ចំនួនសន្លឹកឆ្នោតដែលបានបោះសរុប : ០៥ សន្លឹក
- យល់ព្រម ០ ៥ សំឡេង
- មិនយល់ព្រម ០ សំឡេង
- អនុបវាទ ០ សំឡេង
- ឆ្នោតមិនបានការ ០ សន្លឹក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦