គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមបណ្ឌិត ម៉ុងឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋសភានៃរាជាណាចក្រជប៉ុន ចូលជួបពិភាក្សាការងារ
2014-03-21 07:48:43

នារសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុងឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋសភានៃរាជាណាចក្រជប៉ុន ដឹកនាំដោយឯកឧត្តម Hashimoto Hidenoriសមាជិករដ្ឋសភាចូលជួបពិភាក្សាការងារដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣
ព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ម៉ែន ស៊ីផាន់អនុប្រធាន និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ចាន់ ណារ៉េតលេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិតម៉ុងឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានមានប្រសាសន៍ថាក្រោយពីប្រទេសកម្ពុជាឆ្លងកាត់ សង្គ្រាមជាច្រើនឆ្នាំប្រទេសកម្ពុជាទទួលរងនូវការខូតខាតយ៉ាងធ្ងន់ធ្ងរហើយប្រទេសកម្ពុជាត្រូវការដៃគូរ
ក្នុងការស្តារនិងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបបវន្តជាច្រើន។តាមរយៈការរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិ-ការយ៉ាងល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ប្រទេសជប៉ុនបានរួមចំណែកស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាជាច្រើន ដូចជា ស្ពានជ្រោយចង្វា ស្ពានគីសូណាការកសាងឡើងវិញផ្លូវជាតិលេខ១ និងការស្តារនូវប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញជាដើម​។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តថាដោយមានការរីកចម្រើនយ៉ាងរហ័សនូវវិស័យមួយចំនួនព្រះរាជាណាចក្រ កម្ពុជាជួបប្រទះនូវបញ្ហាកង្វះនូវថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ហើយជាពិសេសប្រទេសកម្ពុជាពឹងផ្អែកលើវិស័យ កសិកម្មហេតុដូចនេះប្រទេសកម្ពុជាសង្ឃឹមថាក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងជប៉ុន នឹងជួយគាំទ្រលើវិស័យ ទាំងនេះដើម្បីឲ្យប្រទេសកម្ពុជា ទទួលបាននូវការអភិវឌ្ឍកាន់តែប្រសើរឡើង។
ឯកឧត្តម Hashimoto Hidenoriសមាជិករដ្ឋសភាជប៉ុន បានមានប្រសាសន៍បន្តថាគោលបំណងនៃកិច្ចពិភាក្សា នាពេលនេះ គឺដើម្បីផ្សាភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងប្រទេសជប៉ុន ដើម្បីអភិវឌ្ឍលើការរហោះហើរត្រង់ពីប្រទេស ជប៉ុនមកកាន់ប្រទេសកម្ពុជា និងវិនិយោគសាងសង់ព្រ លានយន្តហោះថ្មីនៅខេត្តកំពង់ឆ្នាំងព្រមទាំងសិក្សាទៅលើ គម្រោងសាងសង់ផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជា​ផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជប៉ុន-កម្ពុជាដែលជាទំនាក់ទំនង ប្រវត្តិសាស្ត្រយូរណាស់មកហើយប្រទេសជប៉ុនបានជួយគាំទ្រនឹងផ្តល់នូវជំនួយជាច្រើនដល់ប្រទេសកម្ពុជា រួមមានជំនួយឥតសំណង និងជំនួយមានការប្រាក់ទាបព្រមទាំងការគាំទ្រលើការអភិវឌ្ឍវិស័យផ្សេងៗទៀត។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថាចំពោះការប្រើប្រាស់ថាមពលវិញ នៅប្រទេសជប៉ុន ប្រើប្រាស់ថាមពលដោយប្រើពន្លឺព្រះអាទិត្យ និងថាមពលប្រើដោ​យកង្ហារខ្យល់ដោយឡែកចំពោះការសាងសង់រោងចក្រដោយប្រើ ថាមពលអគ្គិសនីគឺប្រើប្រាស់ពេលវេលាយូរណាស់គឺចាប់ពី២០ទៅ៣០ឆ្នាំហេតុដូចនេះប្រទេសជប៉ុននឹង
ត្រៀមពិភាក្សាការងារជាមួយនឹងវិនិយោគគិនជប៉ុនដើម្បីជួយគាំទ្រនិងធ្វើការវិនិយោគនៅ
ព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យការប្រើប្រាស់ថាមពលនៅព្រះរាជាណាចក្រកម្ពុជាកាន់តែប្រសើរឡើង៕

អត្ថបទ៖នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦