គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល
2012-11-22 08:05:03

គណៈកម្មការទី៣ ​ បានបើកកិច្ចប្រជុំអន្តរគណៈកម្មការជាមួយតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីការបង្កើត
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល

កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា​ ឯកឧត្តម ម៉ុង ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយ​នឹងឯកឧត្តមបណ្ឌិត យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងជាតំណាង​រាជរដ្ឋា​ភិបាល​​​​ ដើម្បីពិនិត្យពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់​ ស្តីពីការអនុម័តយល់ព្រម ឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង ស្តីពីការបង្កើតវិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកល។     



រូបភាពៈនាយកដ្ឋានព៍ត័មានវិទ្យា
អត្ថបទៈ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦