គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ពិសារកាហ្វេ ជាមួយភ្នាក់ងារ និងកម្មករស៊ីនទ្រី
2016-08-26 09:34:36

រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជួបពិសារកាហ្វេ ជាមួយភ្នាក់ងារ និងកម្មករស៊ីនទ្រី។ ក្នុងឱកាសនោះ សម្តេចបានជម្រាបសួរទៅ ភ្នាក់ងារ និងកម្មករ ដែលមានវត្តមានថា តើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ទៅចុះឈ្មោះបោះឆ្នោត ទាំងអស់គ្នាហើយ ឬនៅ ? បងប្អូន បានជំរាប សម្តេចវិញថា បានទៅធ្វើ និងទទួលអត្តសញ្ញាប័ណ្ណគំរូថ្មី គ្រប់ៗគ្នាហើយ ... ។ សម្តេចបានផ្តាំផ្ញើ ប្រសិនបងប្អូនណា មិនទាន់មាន សូម អោយបានដឹង ដើម្បីក្រុមការងារខុទ្ទកាល័យ ជួយសម្រួលជូនទៅធ្វើអោយបានគ្រប់ៗគ្នា។ សម្តេច បានសំណូមពរបងប្អូនទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី0១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦...

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦