គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង បានអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ឃឹម សារិទ្ធ ឯកឧត្តម គិត ទ្រី និងលោក ទេព ណារ៉ា ដើម្បីពិនិត្យកម្មវិធីត្រៀមរៀបចំពិធីនិមន្តព្រះអង្គធំ កសាងអំពីថ្មភក់ យកទៅតម្កល់ក្នុងព្រះវិហារវត្តឧត្តមសាមគ្គី រតនារាម ហៅវត្តបានហ្វាំង
2016-05-22 11:24:25

កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ឃឹម សារិទ្ធ ឯកឧត្តម គិត ទ្រី និងលោក ទេព ណារ៉ា ដើម្បីពិនិត្យកម្មវិធីត្រៀមរៀបចំពិធីនិមន្តព្រះអង្គធំ កសាងអំពីថ្មភក់ យកទៅតម្កល់ក្នុងព្រះវិហារវត្តឧត្តមសាមគ្គី រតនារាម ហៅវត្តបានហ្វាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។ កម្មវិធីបុណ្យគ្រោងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅព្រះវិហារវត្តបានហ្វាំង ស្រុកវើនសៃ ខេត្តរតនគីរី ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦