គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ អន សុខុន មានជន្មាយុ ១០៨ឆ្នាំ ដែលសព្វថ្ងៃរស់នៅក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីកូនចៅ ចៅទួតរបស់លោកយាយ នៅក្រុមទី២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន
2016-08-25 00:58:54

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ អន សុខុន មានជន្មាយុ ១០៨ឆ្នាំ ដែលសព្វថ្ងៃរស់នៅក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីកូនចៅ ចៅទួតរបស់លោកយាយ នៅក្រុមទី២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ សម្ដេចបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីរួមចំណែកជាមួយកូនចៅលោកយាយក្នុងការបន្តថែរក្សាសុខភាពលោកយាយតទៅមុខទៀត។

ក្នុងឱកាសនោះដែរ សម្ដេចក៏បានជួបប្រាស្រ័យជាមួយកូនៗ របស់លោកយាយ ដែលជាអ្នកលក់ដូរឥវ៉ាន់បន្តិចបន្តួចនៅតាមផ្ទះក្នុងគោលបំណងដើម្បីស្វែងយល់ និងលើកទឹកចិត្ត៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦