គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា ឡាវ
2016-01-12 07:26:25

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជាជាមួយសភាសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ  បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាព ដ៏ខ្ពង់ ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងក្រុមជំនួយការ ដើម្បីផ្សព្វផ្សាយ៖
-សេចក្ដីសម្រេចចាត់តាំងក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា ឡាវ (សេចក្ដីសម្រេចថ្មី)
-ផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦

-រៀបចំគណៈប្រតិភូក្រុមមិត្តភាពកម្ពុជា ឡាវ ធ្វើទស្សនកិច្ចនៅសភាជាតិឡាវនា   សប្ដាហ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។

អត្ថបទ និងរូបភាពលេខាធិការអមគណៈកម្មការទី៤


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦