គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលមើលថ្នាក់រៀន និងជួបលោកគ្រូ អ្នកគ្រូ សាលាមតេ្តយ្យ ភាសាខ្មែរ-អង់គ្លេស វើលប៊ែស (World Best) នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
2016-08-23 10:13:32

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលមើលថ្នាក់រៀន និងជួបលោកគ្រូ អ្នកគ្រូ សាលាមតេ្តយ្យ ភាសាខ្មែរ-អង់គ្លេស វើលប៊ែស (World Best) នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចួលមើលថ្នាក់រៀន និងជួបជាមួយលោកគ្រូ អ្នកគ្រូ សាលាមត្តេយ្យ វើល ប៊ែស ក្នុងសង្កាត់ផ្សារដេប៉ូទី២។
ក្នុងការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នាឱកាសនោះ សម្តេចភក្តី បានលើកសរសើរ ចំពោះការយកចិត្តទុកដាក់ របស់លោកគ្រូ អ្នកគ្រូ ក្នុងការថែទាំ អប់រំ បង្ហាត់ បង្រៀន កូនៗ ដែលនៅតូចៗ បានល្អ។
សម្តេចបានមានប្រសាសន៍បន្តទៀតថា “សាលាមានគុណភាព គ្រូមានគុណភាព គឺជាកត្តាកំណត់ សំរាប់ឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការប្រកួតប្រជែងទីផ្សារ រីឯបរិស្ថានស្អាត អនាម័យល្អ ដែលធានាលើកកម្ពស់សុខុមាលភាព កុមារ បានកាន់តែល្អ នោះគឺជាកត្តាសំខាន់ ព្រមជាមួយនោះដែរ លោកគ្រូ អ្នកគ្រូ ដែលមើលថែ បង្ហាត់បង្រៀនផ្ទាល់ដល់កូនៗ ក៏ត្រូវតែមានគុណធម៌ សីលធម៌ល្អ ហើយនឹងសេចក្តីស្រលាញ់ទៀតផង”។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦