គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង ដឹកនាំគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម(C.L.V) អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង
2015-06-03 01:06:00

នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រិភូក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម C.L.V ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធាន និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីជំរុញលើកិច្ចអភិវឌ្ឍន៍លើតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាមC.L.V ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម ក្រុមប្រឹក្សាខេត្ត និងអភិបាលក្រុង-ស្រុកក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការីកចម្រើនលើគ្រប់វិស័យ ហើយជាពិសេសបានអភិវឌ្ឍន៍នៅតាមតំបន់សេដ្ឋកិច្ចពិសេសនានា ក៏ដូចជានៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមC.L.V ជាដើម។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមC.L.V កំពុងនឹងបានធ្វើការអភិវឌ្ឍទៅតាមគម្រោង ដែលគម្រោងទាំងអស់នេះនឹងអភិវឌ្ឍទៅលើផ្លូវ ស្ពាន និងអគ្គិសនី ដែលក្នុងនោះយើងមានគម្រោងស្ថាបនាផ្លូវតាមព្រំដែន និងគម្រោងវារីអគ្គិសនីសេសានក្រោម២ ដែលមានលទ្ធភាពផ្តល់នូវថាមពល៤០០មេកាវ៉ាត់ ដែលជាយុត្តិសាស្រ្តអភិវឌ្ឍតំបន់ត្រីកោណ។ ហើយនឹងបង្កើនការងារធ្វើ ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលអាចធ្វើឲ្យស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិតនាពេលអនាគត។   
ឯកឧត្តម ប៊ូ ថង បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃទំណើរទស្សនកិច្ចនេះ ដើម្បីស្តាប់របាយការណ៍ស្ថានភាពទូទៅ បញ្ហាប្រឈម និងសំណូមពរនានារបស់ដឹកនាំខេត្ត ហើយជាពិ សេស គឺជំរុញលើកិច្ចអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាមC.L.V។
ឯកឧត្តម បានមានប្រសាសន៍ថា យោងតាមសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំកំពូលC.L.V លើកទី៨ ថ្នាក់ដឹកនាំប្រទេសទាំងបី បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយគ្នាឲ្យជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍CLV។ដោយផ្អែកលើទំនាក់ទំនងមិត្តភាព ភាតរភាពជាប្រពៃណី ការយោគយល់ និងជឿទុក្ខចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងដំណើរការអភិវឌ្ឍក្នុងរយៈវែងនេះនឹងធ្វើឲ្យតំបន់ដាច់ស្រយាល នៅតាមភូមិភាគឥសានប្រទេសនឹងប្រែក្លាយទៅជាតំបន់អភិវឌ្ឍមួយរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះមានសេដ្ឋកិច្ចជាមួលដ្ឋាន និងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រកួតប្រជែងនៃតំបន់ត្រីកោណដែលរួមមានកម្ពុជា-ឡាវ-វៀតណាម។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦