គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ក្រុមការងារចុះជួយឃុំព្រៃក្មេង និងឃុំគិរីវន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
2014-12-29 02:13:55

កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រកាសតែងតាំងក្រុមការងារចុះជួយឃុំព្រៃក្មេង និងឃុំគិរីវន្ដ ក្រោមអធិបតីភាព ឯក-ឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ   គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុកភ្នំស្រួច និង ក្រុមការងារចុះជួយស្រុកភ្នំស្រួចសរុប ចំនួន ៦០នាក់ ។
 ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ បានឧបត្ថម្ភសមាជិកនៃអង្គពិធីក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល ។


អត្ថបទ និងរូបភាព
លេខាធិការដ្ឋានអមគណៈកម្មកាការទី៤


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦