កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រកាសតែងតាំងក្រុមការងារចុះជួយឃុំជាំសង្កែ និងឃុំដំបូករូង ក្រោមអធិបតីភាព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយស្រុកភ្នំស្រួច និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួស គង់ ឯកឧត្តម ប៉ុក ម៉ាន់នី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុកភ្នំស្រួច និងក្រុមការងារចុះជួយស្រុកភ្នំស្រួចសរុប ចំនួន៨២នាក់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ បានឧបត្ថម្ភសមាជិកនៃអង្គពិធីក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល និងបានចូលបច្ច័យកសាងវត្តអង្គជុំខាងជើង ថវិកាចំនួន ១,០០០,០០០រៀល និងព្រមទាំងបានចុះសួរសុខទុក្ខលោកតាពិការភ្នែកនៅ ឃុំតាំងសំរោង និងបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ។
អត្ថបទ និងរូបភាព
លេខាធិការដ្ឋានអមគណៈកម្មកាការទី៤
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦