គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ចំនួន ៥រូប ដែលរាជរដ្ឋាភិបាល តែងតាំងជាឯកអគ្គរាជទូតថ្មី ចូលជួបសម្តែងការគួរសម
2016-08-19 03:20:31

នាវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ចំនួន ៥រូប ដែលរាជរដ្ឋាភិបាល តែងតាំងជាឯកអគ្គរាជទូតថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលឯកឧត្តមទាំង៥រូប អញ្ជើញទៅបំពេញបេសកកម្មការទូត ប្រចាំនៅសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋសង្គមនិយមវៀតណាម និង ប្រ៊ុយណេដារ៉ូស្សាឡឹម។ ឯកឧត្តមឯកអគ្គរាជទូតថ្មីទាំង៥រូបនោះ រួមមាន ឯកឧត្តម សុក ជា ឯកអគ្គរាជទូតប្រចាំនៅសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ហេង សុផល ឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋគុយបា ឯកឧត្តម កែវ វិសិដ្ឋ ឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ី ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេដារ៉ូស្សាឡឹម ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦