គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុងមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
2014-12-11 00:51:17

កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលមហោស្រពវប្បធម៌ខេត្តរតនគិរី  បានប្រារព្ធពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៦ “ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”  ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង អនុប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដោយមានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋសរុបចំនួន ៥២០នាក់ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ប៊ូ ថង បាននាំយកអំណោយចែកជូនដល់មន្រ្ដីចូល និវត្តន៍ និងប្រជាពលរដ្ឋចំនួន ៥០នាក់ ដោយម្នាក់ៗទទួលបាន ភួយ១ ស្ករត្នោត១គីឡូ ស្ករស  ១គីឡូ ទឹកដោះគោ១កំប៉ុង និងថវិកាចំនួន ២០,០០០រៀល ។
 បន្ទាប់ពីអង្គពិធីឯកឧត្តម ប៊ូ ថង និងគណៈអធិបតីបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ១០០នាក់ ដោយម្នាក់ៗទទួលបាន មី៥កញ្ចក់ ត្រីខ២កំប៉ុង ទឹកដោះគោ១កំប៉ុង ស្ករស១គីឡូ និងថវិកាចំនួន ២០,០០០រៀល និងឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន ២០នាក់ ដោយ ម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ។



អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦