គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង អនុញ្ញាតឲ្យគណៈប្រតិភូគណៈបញ្ជាការសន្តិសុខជាតិ តំបន់តីហ្វៀនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2014-11-30 15:12:02

កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ប៊ូ ថង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈ-ប្រតិភូគណៈបញ្ជាការសន្តិសុខជាតិ តំបន់​តីហ្វៀន ដឹកនាំដោយ ឯកឧត្តម ត្រើន វៀត ហុង អនុប្រធាន ប្រចាំការនៃបញ្ជាការដ្ឋាន ។
ក្នុងកិច្ចសន្ទនាការងារ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ នៅតាមបណ្តោយព្រំដែននៃប្រទេស កម្ពុជា- វៀតណាម ដែលបានបង្ករលក្ខណៈ ឲ្យការវិនិយោគ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រកបរបររបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានអញ្ជើញ ឯកឧត្តម ប៊ូ ថង និងឯកឧត្តមសមាជិកគណៈកម្មការទី៤ ធ្វើទស្សនកិច្ច ផ្លូវការ នៅទីបញ្ជាការដ្ឋានតីហ្វៀន ក្នុងពេលវេលាសមស្របណាមួយ ។

អត្ថបទ និងរូបភាពៈ លេខាធិការដ្ឋានអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦