គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងសំរិត ( អតីតភូមិស្តៅ ) ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ
2016-08-19 01:02:51

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងសំរិត ( អតីតភូមិស្តៅ ) ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល សម្តេចវិបុលសេនាភក្កី បានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ពីការបង្ករបង្កើនផលស្រែចំការ ការចិញ្ចឹមសត្វក្នុងគ្រួសារ ពីមុខរបររួមផ្សំផ្សេងៗទៀត និងពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិ។ សម្តេច បានលើកសសើរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរួមសាមគ្គីគ្នាប្រកបដោយភាពសុខដុមរម្យនា ថែរក្សារាល់សមិទ្ធផលដែលមានស្រាប់ក្នុងមូលដ្ឋាន និងបានចូលរួមយ៉ាងសកម្មក្នុងចលនាភូមិសង្កាត់មានសុវត្ថិភាព និងមានការអភិឌ្ឈ។
សម្តេច ក៏បានជជែកផ្លាស់ប្តូរបទពិសោធន៍ អំពីការថែរទាំរក្សាសុខភាព ដែលផ្តោតជាសំខាន់លើការតមចំណីអាហារ ទទួលទានទៀងទាត់ ការហាត់ប្រាណជាប្រចាំ និងការកាត់បន្ថយអារម្មណ៍ស្មុគស្មាញឲ្យបានច្រើន៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦