គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ស្រុក ដើម្បីស្វែងយល់អំពី គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ
2014-09-29 02:37:48

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីបើកអង្គវេទិកាថ្នាក់ស្រុក  ដើម្បីស្វែងយល់អំពីគោលនយោបាយ
វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ តំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរជុំវិញខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់។
ថ្លែងក្នុងឱកាសបើកអង្គវេទិកា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវិទ្យាស្ថានសភាកម្ពុជា  តំណាងក្រសួងមហាផ្ទែ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំដែលបានចូលរួមសហការរៀបចំអង្គវេទិកានេះឡើងក្នុងគោលបំណងដើម្បីពង្រឹងពង្រីកវប្បធម៌ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសំដៅ 
 ប្រមូលគំនិតបញ្ញាញាណនិងចែករំលែកចំណេះដឹងចំណេះធ្វើព្រមទាំងបទពិសោធន៍ល្អៗក្នុងការរួមចំណែក លើកកម្ពស់សមត្ថភាពរបស់ក្រុមប្រឹក្សា ស្រុក-ឃុំឲ្យមានសន្ទុះកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញមុខងារទាំងបីរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាង។ ទន្ទឹមនឹងសមទ្ធិផលដែលព្រឹទ្ធសភាសម្រេចបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានខិតខំធ្វើសកម្មភាពយ៉ាងច្រើនដោយទទួលបានលទ្ធផល ដូចជាបានរៀបចំវេទិកាថ្នាក់ស្រុកចំនួន០៣លើក បានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី បានឧបត្ថម្ភជាថវិកាតាមរយ:ថ្នាក់ដឹកនាំខេត្តជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ព្រះវិហារ និងខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីទទួល និងធ្វើបទបង្ហាញស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ជូនសមាគមសហគមន៍ក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា បន្តិចទៀតនេះ អង្គវេទិកានឹងបានស្តាប់នូវការធ្វើបទបង្ហាញរបស់អង្គភាពពាក់ព័ន្ធ ព្រមទាំងការបញ្ចេញមតិបកស្រាយ ពន្យល់បំភ្លឺ និងបន្លែមពីនេះបានស្តាប់នូវការលើកឡើងរបស់ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ អំពីចំណុចខ្លាំង ចំណុចខ្សោយ បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងអំពីសមិទ្ធផល  ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អដូចការរំពឹងទុក៕
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីបើកអង្គវេទិកាថ្នាក់ស្រុក  ដើម្បីស្វែងយល់អំពីគោលនយោបាយ
វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ តំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរជុំវិញខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់។
ថ្លែងក្នុងឱកាសបើកអង្គវេទិកា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវិទ្យាស្ថានសភាកម្ពុជា  តំណាងក្រសួងមហាផ្ទែ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលបានចូលរួមសហការរៀបចំអង្គវេទិកានេះឡើងក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកវប្បធម៌ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិសំដៅប្រមូលគំនិតបញ្ញាញាណ និងចែករំលែកចំណេះដឹង ចំណេះធ្វើព្រមទាំងបទពិសោធន៍ល្អៗ ក្នុងការរួមចំណែក លើកកម្ពស់សមត្ថភាពរបស់ក្រុមប្រឹក្សាស្រុក-ឃុំ ឲ្យមានសន្ទុះកាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញមុខងារទាំងបីរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាង។ ទន្ទឹមនឹងសមទ្ធិផលដែលព្រឹទ្ធសភាសម្រេចបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានខិតខំធ្វើសកម្មភាពយ៉ាងច្រើនដោយទទួលបានលទ្ធផល ដូចជាបានរៀបចំវេទិកាថ្នាក់ស្រុកចំនួន០៣លើក បានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី បានឧបត្ថម្ភជាថវិកាតាមរយ:ថ្នាក់ដឹកនាំខេត្តជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ព្រះវិហារ និងខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីទទួល និងធ្វើបទបង្ហាញស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ជូនសមាគមសហគមន៍ក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា បន្តិចទៀតនេះ អង្គវេទិកានឹងបានស្តាប់នូវការធ្វើបទបង្ហាញរបស់អង្គភាពពាក់ព័ន្ធ ព្រមទាំងការបញ្ចេញមតិបកស្រាយ ពន្យល់បំភ្លឺ និងបន្លែមពីនេះបានស្តាប់នូវការលើកឡើងរបស់ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ អំពីចំណុចខ្លាំង ចំណុចខ្សោយ បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងអំពីសមិទ្ធផល  ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អដូចការរំពឹងទុក៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦