គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៤ ព្រឹទ្ធសភា បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា ឆ្នាំ២០១៤
2014-08-21 08:09:12

កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពរបស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកគណៈកម្មការ ក្រុមលេខាធិការអមគណៈ-កម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារ របាយការណ៍ថវិកា លើកទិសដៅការងារបន្ដ និងផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្ន ភាពពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គម...។ល ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានបានថ្លែងកោតសសើរដល់សមាជិកគណៈ-កម្មការ និងលេខាធិការអមគណៈកម្មការទី៤ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការបំពេញការងារ ដោយទទួលបានលទ្ធផលល្អប្រសើរ ។

អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦